សៀវភៅនេះជាសំណេរណែនាំកណ្ឌគម្ពីរនីមួយៗនៅក្នុងព្រះគម្ពីរទាំងមូល ហើយខ្ញុំបានបែងចែកការសង្ខេបនេះជាប្រាំពីរផ្នែកផ្សេងៗគ្នា ដើម្បីជួយឲ្យលោកអ្នកស្គាល់ព្រះគម្ពីរបានកាន់តែច្បាស់។ ផ្នែកទាំងប្រាំពីរនោះរួមមាន៖ អ្នកនិពន្ធ, ឆ្នាំនិពន្ធ, ការសង្ខេប, គម្រោងកណ្ឌគម្ពីរ, សំណើខគម្ពីរសម្រាប់ការសញ្ជឹងគិត និងការទន្ទេញចាំមាត់, ការអនុវត្ត, ព្រមទាំងរូបភាព។ ខ្ញុំសង្ឃឹមថា ការអានសៀវភៅនេះ នឹងជំរុញឲ្យលោកអ្នកកាន់តែចង់អានព្រះគម្ពីរខ្លាំងថែមទៀត។ លោកអ្នកអាចថតចម្លងសៀវភៅនេះយកទៅប្រើប្រាស់បាន ដោយមិនចាំបាច់សុំការអនុញ្ញាតពីខ្ញុំទេ ប៉ុន្តែ ហាមលក់ និងសូមកុំប្ដូរឈ្មោះអ្នកនិពន្ធដើម។ លោកអ្នកអាចទាញយកសៀវភៅនេះដោយឥតគិតថ្លៃនៅលើគេហទំព័រនេះ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
[email protected] សៀវភៅនេះរៀបរាប់ត្រួសៗលើកណ្ឌគម្ពីរនីមួយៗ- ស្ដីពី៖ - អ្នកនិពន្ធ - ឆ្នាំនិពន្ធ - ការសង្ខេប - គម្រោងកណ្ឌគម្ពីរ - សំណើខគម្ពីរសម្រាប់ការសញ្ជឹងគិត និងការ ទន្ទេញចាំមាត់ - ការអនុវត្ត - រូបភាព